ប្រេស៊ីល នៅ Willian ចូលជំនួសកន្លែងរបស់ Neymar

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​កោះ​ហៅ​ខ្សែ​បម្រើ​ប្រយុទ្ធ Willian ​ដើម្បី​មក​ជំនួស​តំណែង​របស់​ខ្សែ​ប្រយុទ្ធ Neymar ​ដែល​រង​របួស​មិន​អាច​ជួយ​ក្រុម​បាន​។

Neymar ​រង​របួស ​ពេល​លេង​មិត្តភាព​ជាមួយ​ក្រុម​កាតា ​ដែល​តម្រូវ​ឱ្យ​រូបគេ​ត្រូវ​ចាកចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ហើយ។ ​លោក Tite ​ដែល​ជា​គ្រូ​បង្វឹក ​បាន​កោះ​ហៅ​កីឡាករ Willian ​របស់ Chelsea ​មក​ជំនួស​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង​ពាន​រង្វាន់ Copa America ​ដោយ​ប្រទេស​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស្រាប់។

កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​នេះ ​ជាប់​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ ២០១១ ​បង្ហាញ​ខ្លួន​បាន​៦៥​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៨​គ្រាប់​ផង​ដែរ។ រូបគេ​បាន​ចូល​លេង​ឱ្យ​ប្រេស៊ីល​ក្នុង World Cup ​២​លើក​មក​ហើយ។ រូបគេ​នឹង​ទទួល​តំណែង​អាវ​លេខ​១០​របស់​កីឡាករ Neymar ​ផ្ទាល់​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT