Sarri ​អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ Juventus ​នៅ​សប្ដាហ៍​ក្រោយ​

Maurizio Sarri ​អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម Juventus ​នៅ​សប្ដាហ៍​ក្រោយ​នេះ ​ក្រោយ​ពី​ចរចា​ត្រូវ​គ្នា ​ហើយ​លោក​ក៏​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី Chelsea ​ផង​ដែរ។

ភ្នាក់ងារ​របស់ Sarri ​បាន​ជួប​ផ្ទាល់​ជាមួយ​ក្លឹប Chelsea ​ហើយ​ចរចា​គ្នា​ត្រូវ​ហើយ ដែល​នេះ​មាន​ន័យ​ថា​លោក​អាច​ចាកចេញ​ពី​អង់គ្លេស​បាន ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Juventus ។ ខណៈ​ដែល​ការ​ទៅ​ដឹក​នាំ​ក្រុម​អ៊ីតាលី​វិញ​នេះ ​លោក​នឹង​មាន​កុងត្រា​៣​ឆ្នាំ ​ហើយ​ការ​ប្រកាស​អាច​ធ្វើ​ឡើង​បាន​នៅ​សប្ដាហ៍​ក្រោយ។

លោក Sarri ​ទើប​តែ​ជួយ​ក្រុម Chelsea ​លើក​ពាន​រង្វាន់ Europa League ​ប៉ុណ្ណោះ ​ប៉ុន្តែ​លោក​ទទួល​បាន​ការ​រិះគន់​ច្រើន ​ហើយ​អ្នក​គាំទ្រ​ផ្ទាល់​ក៏​ចង់​ឱ្យ​លោក​ចាកចេញ​ដែរ។ ពួកគេ​ចង់​បាន Lampard ​មក​ដឹក​នាំ​ក្រុម​នេះ​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT