ក្លឹប Real Madrid បានប្រកាសជាផ្លូវការក្នុងការទិញបានខ្សែបម្រើប្រយុទ្ធ Eden Hazard ពីក្រុម Chelsea ហើយក្នុងកុងត្រារយៈពេល៥ឆ្នាំ។
សម្រាប់តម្លៃនៃការផ្ទេរនេះ គឺ៨៩លានផោន ដោយមិនគិតទៅលើ Add On អ្វីបន្ថែមឡើយ។ ប្រសិនបើគិតទៅលើផ្នែកនេះទៀត នោះតម្លៃខ្លួនរបស់គេនឹងឡើងដល់១៥០លានផោនឯណោះ។ តម្លៃ Add On នេះ គឺប្រសិនបើ Hazard ជួយក្រុម Real Madrid ឈ្នះប្រកួតសំខាន់ ឬពានរង្វាន់បាន នោះក្រុម Real នឹងត្រូវផ្ដល់លុយបន្ថែមទៅឱ្យ Chelsea លើតម្លៃខ្លួន៨៩លានផោនទៀត។
ក្រោយពីមានការប្រកាសផ្លូវការហើយ Hazard បានសរសេរពាក្យលាទៅកាន់អ្នកគាំទ្រ Chelsea ដូច្នេះថា៖ “ខ្ញុំសង្ឃឹមថាអ្នកនឹងយល់ ពីគោលបំណងខ្ញុំ។ អ្នកត្រូវតែមានក្ដីសង្ឃឹម ក្ដីស្រមៃ ដើម្បីសម្រេចទៅថ្ងៃមុខ។ ចេញពី Chelsea គឺជាការសម្រេចចិត្តដ៏ធំក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំសូមអរគុណមិត្តរួមក្រុម បុគ្គលិក គ្រូបង្វឹកទាំងអស់ ដែលបានជួយជ្រោមជ្រែងខ្ញុំកន្លងមក”៕ប្រភព៖ Dailymail





