PSG ​ចង់​បាន​អ្នក​ចាំទី Navas ​របស់​ក្រុម Real Madrid ​

ក្រុម PSG ​ចង់​បាន​អ្នក​ចាំទី Keylor Navas ​របស់​ក្រុម Real Madrid ​បន្ទាប់​ពី​រូបគេ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​អេស្ប៉ាញ​ហើយ​នោះ។

Buffon ​ទើប​តែ​ចាកចេញ​ពី​ក្រុម PSG ​វិញ ​ក្រោយ​លេង​បាន​១​ឆ្នាំ។ ដូច្នេះ​ហើយ ​អ្នក​មាន​បារាំង​មួយ​នេះ ​នឹង​ត្រូវ​រក​អ្នក​ចាំ​ទី​ថ្មី​ម្នាក់​ទៀត​មក​ជំនួស​ក្នុង​ក្រុម។ ក្នុង​នោះ​ដែរ ពួកគេ​បាន​ចាប់​អារម្មណ៍​ទៅ​លើ Navas ​ដែល​ជា​អ្នក​ចាំ​ទី​ក្រុម Real Madrid ​ធ្លាប់​ជួយ​ក្រុម​ជោគជ័យ​ខ្លាំង​នៅ UEFA Champions League ។

កីឡាករ​របស់​ជម្រើស​ជាតិ​កូស្តារីកា​ខាង​លើ​នេះ ​បញ្ជាក់​ថា​ក្លឹប​ថ្មី​របស់​ខ្លួន​គឺ​ត្រូវ​ឱ្យ​រូបគេ​មាន​ឱកាស​លេង​គ្រប់​គ្រាន់ ​មិន​មែន​ទិញ​ទៅ​ដើម្បី​អង្គុយ​កៅអី​បម្រុង​ឡើយ។ ប្រសិន​បើ PSG ​ទិញ​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ​មែន ​នោះ​រូបគេ​នឹង​ត្រូវ​ប្រជែង​ជម្រើស​១១​នាក់​ដំបូង​ជាមួយ​ Alphonse Areola ​ជាក់​ជា​មិន​ខាន៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT