Arnold ៖ ខ្ញុំ​ចង់​នៅ Liverpool ​រហូត​ដល់​ចូល​និវត្តន៍​តែ​ម្ដង​

ខ្សែ​ការពារ Trent Alexander-Arnold ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​នៅ​ក្រុម Liverpool ​រហូត​ដល់​ចូល​និវត្តន៍​តែ​ម្ដង ​មិន​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ណា​ទៀត​នោះ​ទេ។

Trent Alexander-Arnold ​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម Liverpool ​ដែល​តែងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ជា​និច្ច។ ​ត្រឹម​វ័យ​២០​ឆ្នាំ​រូបគេ​បាន​ជាប់​ឈ្មោះ​ជា​ខ្សែ​ការពារ​ល្អ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ទៅ​លេង​ឱ្យ​ហើយ ប៉ុន្តែ​សាមី​ខ្លួន​បញ្ជាក់​ថា​មិន​ទាន់​ចង់​ចាកចេញ​ទៅ​ណា​ចោល​ហង្ស​ក្រហម​ឡើយ។

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​នៅ Liverpool ​រហូត​តែ​ម្ដង។ ខ្ញុំ​កំពុង​ស្រែក​ឃ្លាន​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​រាល់​ថ្ងៃ ​នៅ​ក្លឹប Liverpool ​ទើប​ខ្ញុំ​មាន​ថ្ងៃ​នេះ ខ្ញុំ​ចង់​បន្ដ​វា​រហូត​ទៅ​មុខ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT