អ្នកគាំទ្រ Chelsea ថាថ្ងៃនេះ ជាថ្ងៃពិបាកចិត្ត ព្រោះ Hazard ចាកចេញ

ក្រុម​អ្នក​គាំទ្រ Chelsea ​នៅ​អង់គ្លេស ​បាន​ចាត់​ទុក​ថ្ងៃ​នេះ ​ថា​ជា​ថ្ងៃ​ពិបាក​ចិត្ត​សម្រាប់​ពួកគេ ក្រោយ​ពី​ក្រុម Chelsea ​យល់​ព្រម​លក់ Eden Hazard ​ឱ្យ​ទៅ Real Madrid ​ក្នុង​តម្លៃ​១៣០​លាន​ផោន​។

ក្រោយ​ពី​ចរចា​គ្នា​អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​នេះ ​ក្រុម Chelsea ​និង Real Madrid ​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​ផ្ទេរ Hazard ទៅ​លេង​នៅ​អេស្ប៉ាញ​ហើយ។ ​ក្នុង​ការ​ផ្ទេរ​នេះ​ដែរ គឺ​មាន​តម្លៃ​ខ្លួន​៨៨​លាន​ផោន​ប្រាក់​សុទ្ធ​ឱ្យ​ទៅ​តោ​ខៀវ​ពេល​នេះ ​ហើយ​នឹង​បន្ថែម​​ប្រាក់​រហូត​ដល់​១៣០​លាន​ផោន​តែ​ម្ដង  ប្រសិន​បើ​រូបគេ​អាច​ជួយ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់​បាន។ ​ក្រោយ​ពី​មាន​ការ​យល់​ស្រប​គ្នា​លើ​ការ​ផ្ទេរ​នេះ​ហើយ ​ទើប​បាន​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាត់​ទុក​ថ្ងៃ​នេះ ជា​ថ្ងៃ​ពិបាក​ចិត្ត​ដែល​កីឡាករ​សំណព្វ​របស់​ខ្លួន​ត្រូវ​ចាកចេញ។

សម្រាប់​សាមី​ខ្លួន Hazard ​វិញ ​មិន​មាន​លក្ខខណ្ឌ​អ្វី​ច្រើន​ទេ ព្រោះ​ថា​រូបគេ​មាន​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​ឱ្យ​ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​នេះ​ជា​យូរ​មក​ហើយ។ លេង​នៅ Chelsea ​កីឡាករ​បែលហ្សិក​រូប​នេះ បង្ហាញ​ខ្លួន​បាន​៣៥២​ប្រកួត ​រក​បាន​១១០​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៩២​គ្រាប់៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT