Neymar ​បង្ហាញ​របួស​ខ្លួន​ដែល​ធ្វើ​ឱ្យ​មិន​អាច​លេង Copa America ​បាន​

Neymar ​មិន​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​លេង​ពាន​រង្វាន់ Copa America ​ឡើយ ដោយសារ​តែ​រង​របួស​ក្នុង​ប្រកួត​មិត្តភាព​ទល់​ក្រុម កាតា ​កាល​ពី​ម្សិលមិញ​នេះ។

ក្រោយ​ពី​រង​របួស ​និង​ត្រូវ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ​ខ្សែ​ប្រយុទ្ធ PSG ​ខាង​លើ​ក៏​បាន​បង្ហោះ​រូប​របួស​ខ្លួន​ក្នុង​បណ្ដាញ​សង្គម​ផង​ដែរ។ ដោយ​គេ​ឃើញ​ថា​កជើង​របស់ Neymar ​ហើម​ប៉ោង​ធំ ​មិន​អាច​ដើរ​បាន​ឡើយ។ ​កត្តា​របួស​នេះ ​រូបគេ​នឹង​ត្រូវ​សម្រាក​ព្យាបាល​ច្រើន​សប្ដាហ៍​ទៀត ​ទើប​អាច​ចូល​ហ្វឹកហាត់​បាល់ទាត់​វិញ​បាន។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​មួយ​រយៈ​ចុង​ក្រោយ​របួស​ជាប់​រហូត​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​រូបគេ​បាត់បង់​ឱកាស​លេង​ក្នុង​ប្រកួត​សំខាន់​ៗ​ជា​ច្រើន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT