• ក្រោយ​ចាញ់​ច្រាប Marcelo ​ខ្សែ​ការពារ​ឆ្វេង Reguilon ​ចង់​ចាកចេញ ទៅ​ចាប់​ទ្រនំ​ថ្មី…

    ខ្សែ​ការពារ​ឆ្វេង Sergio Reguilon ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ចាកចេញ​ពី​ក្លឹប Real Madrid នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ​នេះ ប៉ុន្តែ​ទ្រនំ​នៃ​ក្លឹប​ថ្មី​របស់​ខ្លួន​អាច​ព្រមព្រៀង​ផ្លាស់​ទៅ​បាន​លើកលែង​តែ​ជា​ក្លឹប​មាន​កៅអី​លេង​នៅ Champions League រដូវ​កាល​ក្រោយ។

    នា​រដូវ​កាល ២០១៨/១៩ ​ខ្សែ​ការពារ Reguilon ​ជាប់​ជម្រើស ១១ នាក់​ដំបូង​បាន ២២ លើក​រាប់​ទាំង​ប្រកួត​នៅ CL ប៉ុន្តែ​ក្រោយ​ពេល​ Zinedine Zidane ​ត្រលប់​មក​ដល់ ការ​បង្ហាញ​ខ្លួន​របស់​គេ​ក៏​ផ្តើម​ធ្លាក់​អន់ថយ ត្រឹម​ជា​ស្រមោល​នៅ​ពី​ក្រោយ​វត្តមាន​របស់​ជើង​ចាស់ Marcelo តែ​ប៉ុណ្ណោះ។

    ក្លឹប​មួយ​ចំនួន​ដែល​រង​ចចាមអារ៉ាម​ថា​ចង់​បាន​រូប​គេ​រួម​មាន Alaves, Leganes និង Borussia Dortmund ​ស្រប​ពេល Sevilla ដែល​ទើប​ចាត់​តាំង​តំណែង​លោក Julen Lopetegui ក៏​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ផង​ដែរ។ ប្រភព៖ AllFootball

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT