ទម្រង់ ៤-៣-៣ ហើយកីឡាករ១១នាក់នេះ គួរតែជាជម្រើសសម្រាប់កម្ពុជាប៉ះប៉ាគីស្ថាន

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas ទំនងជាបន្តជ្រើសរើសប្រព័ន្ធ ៤-៣-៣ ប្រើសម្រាប់ជម្រើសជាតិកម្ពុជា ទទួលភ្ញៀវប៉ាគីស្ថាន ក្នុងវគ្គជម្រុះបឋម Preliminary Joins Qualification សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នាម៉ោង១៨:៣០បន្តិចទៀតនេះនៅពហុកីឡដ្ឋានជាតិ។

ប្រព័ន្ធ ៤-៣-៣ មានភាពងាយស្រួល និងតែងតែត្រូវបានយកមកប្រើប្រកាស់សម្រាប់ក្រុមគោព្រៃ ដែលមានសមាជិកល្អៗច្រើន នៅតំបន់ខាងក្រោម និងបម្រើកណ្តាល។ ចំណែកជម្រើស១១នាក់ដំបូងនេះ CTS-Sports គិតថាអាចនឹងបង្ហាញខ្លួន៖

អ្នកចាំទី៖ អ៊ំ វិចិត្រ

ខ្សែការពារ៖ សឿយ វិសាល, ឆេង ម៉េង, អ៊ុក សុវណ្ណ, សេត រ៉ូស៊ីប

ខ្សែបម្រើ៖ ស៊ូ ហាណា, អន ចាន់ប៉ូលីន, គួច សុគុម្ភៈ

ខ្សែប្រយុទ្ធ៖ កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, រឹង ប៊ុនហៀង

នេះគ្រាន់តែការទស្សន៍ទាយប៉ុណ្ណោះ ខណៈជម្រើស១១នាក់ផ្លូវការនឹងមានចេញផ្សាយនៅលើទំព័រហ្វេសប៊ុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលបន្តិចទៀតនេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT