គ្រូ​អង់គ្លេស​ ចង់​ឱ្យ​កីឡាករ​លេង​នៅ UCL ​សម្រាក​ទាំង​អស់ ​ពេល​ប៉ះ​ហុល្លង់​យប់​នេះ​

លោក Gareth Southgate ​បាន​បញ្ជាក់​ថា​នឹង​ដាក់​ឱ្យ​កីឡាករ​លេង​នៅ UEFA Champions League ​ទាំង​អស់​សម្រាក​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម ហុល្លង់​នៅ​យប់​នេះ។

អង់គ្លេស ​នឹង​ប៉ះ​ក្រុម​ហុល្លង់​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ដើម្បី​ស្វែង​រក​មួយ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ក្រុម​ព័រទុយហ្គាល់​ក្នុង​ពាន​រង្វាន់ UEFA Nations League ។ មុន​ការ​ប្រកួត​នេះ ​លោក Southgate ​បាន​និយាយ​ថា​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​ហត់​នឿយ​ខ្លាំង ដោយសារ​ពួកគេ​ទើប​តែ​បញ្ចប់​ភារកិច្ច​ជាមួយ​ក្រុម​អាជីព​នៅ Champions League ​។ កត្តា​នេះ​ហើយ ​លោក​នឹង​ដាក់​ឱ្យ​ពួកគេ​សម្រាក​ភាគ​ច្រើន ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ហុល្លង់។

ជាក់​ស្ដែង​នៅ​យប់​នេះ Raheem Sterling ​នឹង​បាន​ឱកាស​ធ្វើ​ជា​ប្រធាន​ក្រុម ជំនួស Harry Kane ​ហើយ។ ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​អង់គ្លេស​ទាំង​អស់​មាន ​កីឡាករ​៧​នាក់​បាន​លេង​នៅ Champions League ​ហើយ​ពួកគេ​ទាំង​៧​នេះ ​ក៏​អាច​នឹង​សម្រាក​ទាំង​អស់​ផង​ដែរ ​ឬ​អាច​ត្រឹម​ប្ដូរ​ចូល​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ​ប៉ុណ្ណោះ៕ប្រភព៖ Telegraph

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT