Juve បើក​ការ​តតាំង​ជាមួយ Bayern ដណ្តើម​យក​ជើង​ល្បឿន​នៅ Premier League

ក្លឹប​យក្ស​អ៊ីតាលី Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​បើក​ការ​ចរចា​ប្រជែង​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Bayern Munich ក្នុង​ការ​ដណ្តើម​យក​តារា​ឆ្នើម Leroy Sane របស់​ក្លឹប​យក្ស Manchester City។

កន្លង​ទៅ​មាន​ការ​បញ្ជាក់​ចំៗ​ពី​ប្រធាន​ក្លឹប Bayern លោក Uli Hoeness ថា​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ បន្ទាប់​ពី​រូប​គេ​រក​បាន ១៦ គ្រាប់​និង Assist ១៨ លើក​ឲ្យ​ក្រុម​របស់​លោក Pep Guardiola កាល​ពី​រដូវ​កាល​មុន។

តាម​តម្លៃ​ខ្លួន Sane អាច​នឹង​ថ្លៃ​ប្រហែល ១០០ លាន​ផោន ដែល​សល់​កុងត្រា​រយៈ ពេល ២ ឆ្នាំ​នៅ​ក្លឹប Manchester។ ប្រភព​ចុង​ក្រោយ​ពី Calciomercato ក៏​សង្កត់​ធ្ងន់​ថា​ Juventus ក៏​ដុតដៃដុតជើង​ចង់​បាន​កីឡាករ​វ័យ ២៣ ឆ្នាំ​រូប​នេះ​ទៅ​ចូលរួម​នា​រដូវ​កាល ២០១៩/២០ ផង​ដែរ។ ប្រភព៖ SportsMole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT