Eriksen ស្នើ​សុំ​ឲ្យ​ក្លឹប​មួយ​នេះ ទាក់ទង​មក Spurs នាំ​រូប​គេ​ផ្លាស់​ចេញ​ជា​បន្ទាន់

ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក​ Christian Eriksen ​បាន​បង្ហើប​ចំៗ​ពី​ផែនការណ៍​ចែក​ផ្លូវ​ជាមួយ​ក្លឹប​និង​ទទូច​ចង់​ឲ្យ​ក្លឹប​យក្ស Real Madrid ​រៀបចំ​កញ្ចប់​ថវិកា​ចរចា​យក​ខ្លួន​ទៅ​លេង​នៅ​ទឹក​ដី Bernabeu។

ក្នុង​បទសម្ភាសន៍​អំឡុង​ពេល​ហ្វឹកហាត់​ឲ្យ​ជម្រើស​ជាតិ កីឡាករ Eriksen និយាយ​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចង់​សាកល្បង​អ្វី​ដែល​ថ្មី ហើយ​បើ​ខ្ញុំ​ចាកចេញ ក៏​សង្ឃឹម​ថា​ខ្ញុំ​នឹង​មាន​ការ​ពង្រឹង​ប្រសើរ​ជាង​នេះ”។

លោក​បន្ត៖ “ដើម្បី​ឲ្យ​រឿង​នេះ​កើត​ឡើង​បាន ក្លឹប Madrid ត្រូវ​តែ​ទំនាក់ទំនង​មក​កាន់ Spurs ហើយ​និយាយ​ថា​ពួក​គេ​ចង់​បាន Christian ដោយ​ខ្ញុំ​សង្ឃឹម​ថា​គ្រប់​យ៉ាង​នឹង​ចប់​រួចរាល់​នៅ​រដូវ​ក្តៅ នេះ​ហើយ​ជា​គម្រោង​ខ្ញុំ”។

គួរ​បញ្ជាក់​ថា​សម្រាប់​ជម្រើស​របស់​លោក Zinedine Zidane ដែល​ជា​អ្នកចាត់ការ​របស់​ក្លឹប Real Madrid ​មាន​ជម្រើស ២ ក្នុង​ដៃ​សម្រាប់​តំបន់​បម្រើ ដោយ​រួម​មាន Christian Eriksen ឬ Paul Pogba។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT