ទី​បំផុត! Real Madrid ​និង Chelsea ​ព្រម​ទិញ​លក់ Hazard ​ក្នុង​តម្លៃ​៨៨,៥​លាន​ផោន​ហើយ​

ក្រោយ​ពី​ចរចា​គ្នា​ជា​យូរ​មក​ហើយ​នោះ ​ពេល​នេះ​ក្រុម Real Madrid ​និង Chelsea ​រក​ឃើញ​ដំណោះស្រាយ​ហើយ គឺ​តម្លៃ​ខ្លួន Hazard ​៨៨,៥​លាន​ផោន ។

ក្រុម​យក្ស​អេស្ប៉ាញ​ចាប់​អារម្មណ៍ Hazard ​ប៉ុន្តែ​ត្រូវ​ក្លឹប Chelsea ​ដាក់​តម្លៃ​ខ្ពស់​ហួស​ស្មាន​ដល់​ជាង​១០០​លាន​ផោន ​ខណៈ​ដែល​កុងត្រា​របស់​គេ​សល់​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ។ ក្រោយ​ពី​ធ្វើ​ការ​ចរចា​គ្នា​អស់​ពេល​ជា​យូរ​មក ​ពេល​នេះ Chelsea ​ព្រម​លក់​កីឡាករ​បែលហ្សិក​រូប​នេះ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៨៨,៥​លាន​ផោន។ ក្នុង​តម្លៃ​៨៨,៥​លាន​ផោន​នេះ ​ក៏​មាន Add-on ​បន្ថែម​លើ​កុងត្រា​នេះ​ដែរ។ វា​អាច​នឹង​ផ្ដល់​ប្រាក់​បន្ថែម​ឱ្យ Chelsea ​ប្រសិន​បើ Hazard ​ជួយ​ក្រុម​លើក​ពាន​បាន ​ឬ​ក្រុម Real Madrid ​លក់​កីឡាករ​រូប​នេះ​ទៅ​ក្លឹប​ដទៃ​ទៀត។

ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​កំពុង​ប្រមាញ់​យក​កីឡាករ​ល្អ​ៗ ​បន្ថែម។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​ពួកគេ​បាន​ប្រកាស​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ Jovic ​ពី​ក្រុម​ Eintracht Frankfurt ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៦២​លាន​ផោន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT