ពេលនេះ មានក្លឹបចង់បាន Bale ទៅលេងឱ្យ

ក្រុម Inter Milan ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​បាន​ដាក់​គោលដៅ​យក Gareth Bale ​មក​លេង​នៅ​អ៊ីតាលី ​ក្រោយ​ពី​ក្រុម Real Madrid ​បាន​ប្រកាស​លក់​។

Antonio Conte ​បាន​ក្លាយ​ជា​អ្នក​ចាត់ការ​ក្រុម Inter Milan ​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ ​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​រូប​នេះ ​នឹង​រុះរើ​ក្រុម​នេះ​ឡើង​វិញ ហើយ​បច្ចុប្បន្ន​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​មក​ពង្រឹង​តំបន់​​ខាង​លើ​របស់​ខ្លួន។ ​មាន​ដំណឹង​ថា​លោក​ចង់​បាន Lukaku ​របស់ Man Utd ​និង Bale ​របស់​ក្រុម Real Madrid ​មក​រួម​ក្រុម។

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ខាង​លើ​សុទ្ធ​តែ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ទិញ​បាន ត្បិត​អី​ក្លឹប​របស់​ពួកគេ​បច្ចុប្បន្ន​កំពុង​ចង់​បញ្ចេញ​កីឡាករ​នេះ​ស្រាប់។ ជាក់​ស្ដែង Real Madrid ​បាន​ប្រកាស​ដាក់​លក់ Bale ​តាំង​ពី​មិន​ទាន់​ចប់​រដូវ​កាល​មក​ម្ល៉េះ ​ប៉ុន្តែ​គ្មាន​ក្លឹប​ណា​ចង់​បាន។ ដោយ​ទើប​តែ​លោក Conte ​ដឹក​នាំ Inter ​នេះ​ឯង ដែល​ប្រកាស​ចាប់​អារម្មណ៍​លើ​កីឡាករ​សញ្ជាតិ​វែល​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT