ឡូយណាស់! Ronaldo ស៊ុត៣គ្រាប់ ជួយព័រទុយហ្គាល់ឡើងផ្ដាច់ព្រ័ត្រ Nation League

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​ក្រុម​ស្វីស ៣-១ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Nation League ​ហើយ​។

ក្រុម​ព័រទុយហ្គាល់​ធ្វើ​បាន​ល្អ​តាំង​ពី​តង់​ទី​១ ​ដោយ​រក​បាន​១​គ្រាប់​នាំ​មុខ​ដោយ​ប្រធាន​ក្រុម Ronaldo ​ផ្ទាល់​តែ​ម្ដង ​ដោយ​ការ​ទាត់​បាល់​ហ្វ្រីឃីក​យ៉ាង​ស្អាត។ យ៉ាងណាមិញ ​ស្វីស​ក៏​មាន​ឱកាស​តាម​បាន​ស្មើ​វិញ​ដែរ ​ក្រោយ​ពី ​Rodríguez ​ប៉េណាល់ទី​នៅ​នាទី​៥៧។ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​Ronaldo ​ដដែល ​ក៏​ថែម​បាន​២​គ្រាប់​វិញ​ទៀត ដើម្បី​នាំ​ក្រុម​ព័រទុយហ្គាល់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ក្នុង​តំបន់​អឺរ៉ុប​នេះ​ទៀត។

ព័រទុយហ្គាល់ ​នឹង​ត្រូវ​ចាំ​មើល​១​គូ​ទៀត​គឺ​ក្រុម​អង់គ្លេស ​ប៉ះ​ហុល្លង់​នៅ​យប់នេះ ដើម្បី​ស្វែង​រក​១​ក្រុម​ជួប​ខ្លួន នា​វគ្គ​ផ្ដាច់ព្រ័ត្រ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT