ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបបានបរាជ័យ ០-១ ក្រោមថ្វីជើងរបស់ក្រុមខ្លាំងអ៊ុយរុយហ្គាយ នាការប្រកួតបើកឆាកយប់មិញនេះ។
បរាជ័យនោះដែរ គេឃើញថាអេហ្ស៊ីបមិនបានដាក់ឱ្យខ្សែប្រយុទ្ធសំខាន់របស់ខ្លួន Salah ចូលលេងនោះទេ ត្បិតអីរូបគេត្រូវអង្គុយកៅអីបម្រុងសិន រង់ចាំឱ្យជាសះស្បើយ១០០%។ លោក Hector Cuper គ្រូបង្វឹកក្រុមអេហ្ស៊ីបបានបញ្ជាក់ថា Salah ត្រូវតែចូលលេងជាមួយក្រុមរុស្ស៊ីនាប្រកួតទី២។ នេះជាការប្រកួតសំខាន់មួយ ដូច្នេះក្រុមត្រូវតែឈ្នះឱ្យបាន ទើបមានឱកាសឡើងទៅវគ្គបន្ដ។
អេហ្ស៊ីបអាចនឹងធ្វើការធ្ងន់ជាមួយក្រុមរុស្ស៊ី ត្បិតអីរុស្ស៊ីទើបតែបាន៣ពិន្ទុពីក្រុមអារ៉ាប៊ីសាអ៊ូឌីត ក្រោយពីយកឈ្នះក្នុងលទ្ធផលមិននឹកស្មានដល់ ៥-០។ ប្រសិនបើអេហ្ស៊ីបបរាជ័យនៅប្រកួតទី២នៅថ្ងៃអង្គារខាងមុខនេះទៀត នោះពួកគេនឹងបាត់បង់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ៕ប្រភព៖ DailyMail