ផ្លូវការហើយ! Joshua និង Ruiz នឹងប្រកួតគ្នាម្ដងទៀតនៅចុងឆ្នាំនេះ

ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក​រវាង​កីឡាករ​អង់គ្លេស Anthony Joshua ​និង​កីឡាករ​មិសិកូ Andy Ruiz Jnr ​នឹង​ត្រូវ​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

កាល​ពី​សប្ដាហ៍​មុន​នេះ ​កីឡាករ Ruiz ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក ​ក្រោយ​ពី​រូបគេ​បាន​ផ្ដួល​ជើង​ខ្លាំង​មិន​ដែល​ចាញ់​អង់គ្លេស Joshua ​បាន​ត្រឹម​ទឹក​៦ ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក​។ ​កីឡាករ​មិសិកូ​រូប​នេះ ​មាន​មាឌ​ធំ ​និង​ធាត់​ខ្លាំង ​ដែល​មុន​ការ​ប្រកួត​គ្មាន​នរណា​មាន​ទំនុក​ចិត្ត​លើ​គេ​ថា​អាច​យក​ឈ្នះ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ជា​លទ្ធផល​រូបគេ​ធ្វើ​បាន​ល្អ​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត។

ដោយសារ​តែ​កត្តា​នេះ​ហើយ ​ទើប​បាន​ជា​អ្នក​ផ្គូផ្គង​នឹង​ចាប់​គូ​នេះ​ឱ្យ​ប៉ះ​គ្នា​ម្ដង​ទៀត ​នៅ​ចុង​ឆ្នាំ​នេះ។ ក៏​ដូចជា​ទុក​ឱកាស​ឱ្យ Joshua ​វាយ​ដណ្ដើម​យក​ខ្សែ​ក្រវាត់​របស់​ខ្លួន​មក​វិញ​ផង​ដែរ។ ការ​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ នឹង​ធ្វើ​ឱ្យ Ruiz ​កើន​តម្លៃ​ខ្លួន​ដល់​១០​លាន​ផោន ​ខណៈ​ដែល​ការ​ប្រកួត​មុន​នេះ​បាន​ត្រឹម​តែ​៥​លាន​ផោន​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT