Liverpool ​បញ្ចេញ​កីឡាករ​២​នាក់​ភ្លាម ក្រោយ​ឈ្នះ Champions League ​

ក្រុម​ Liverpool ​បាន​ប្រកាស​បញ្ចេញ​កីឡាករ​២​នាក់​គឺ Daniel Sturridge និង​​ Alberto Moreno ​ហើយ ​ក្រោយ​ពី​ក្លឹប​មិន​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ទៀត។

ហង្ស​ក្រហម ​ទើប​តែ​លើក​ពាន​រង្វាន់ UEFA Champions League ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-០។ ​ក្រោយ​ពី​ឈ្នះ​ការ​ប្រកួត​នេះ​ហើយ ​ពេល​នេះ​ដល់​ពេល​លោក Klopp ​ចាប់​ផ្ដើម​គិត​គូ​ពី​កីឡាករ​ដើម្បី​ត្រៀម​លេង​រដូវ​កាល​ថ្មី​ខាង​មុខ​ទៀត​ហើយ។ ក្នុង​នោះ ​ពួកគេ​បាន​ប្រកាស​ថា​កីឡាករ​២​នាក់​នឹង​ត្រូវ​ចាកចេញ​ពី​ក្រុម​ហើយ​គឺ ​Daniel Sturridge និង​​ Alberto Moreno ។

Sturridge ​ផ្លាស់​ពី​ក្រុម Chelsea ​មក​តាំង​ពី​ឆ្នាំ​២០១៣ ​ដោយ​លេង​បាន​១៦០​ប្រកួត ​និង​រក​បាន​៦៧​គ្រាប់។ ដោយ​ឡែក​សម្រាប់ Moreno ​វិញ ​ផ្លាស់​ពី​ក្រុម Sevilla ​កាល​ពី​ឆ្នាំ​២០១៤ ​លេង​បាន​១៤១​ប្រកួត ​និង​រក​បាន​៣​គ្រាប់​ដែរ ​ក្នុង​នាម​ជា​ខ្សែ​ការពារ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT