Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតដែលព័រទុយហ្គាល់ស្មើ ៣-៣ ជាមួយក្រុមអេស្ប៉ាញ នៃការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី។
រូបគេជាកីឡាករទី ១ដែលរកបាន៣គ្រាប់មុនគេនៅ World Cup ឆ្នាំនេះ។ ខណៈដែលការរកបាននេះ គឺបានពីក្រុមជើងឯក World Cup 2010 ហើយទាត់ទម្លុះសំណាញ់ទីរបស់ម្ចាស់ស្រោមដៃមាសលីគកំពូលអង់គ្លេស David de Gea ថែមទៀតផង។ ចុះក្រៅពីនេះទៅ តើ Ronaldo បានបំបែកនិងបង្កើតកំណត់ត្រាអ្វីខ្លះទៀត? មើលខាងក្រោមនេះទាំងអស់គ្នា៖
- ជាកីឡាករព័រទុយហ្គាល់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរកបានគ្រាប់បាល់ ក្នុង World Cup ៤សម័យកាល
- ជាកីឡាករដំបូងគេដែលអាចរកគ្រាប់បាល់បាន៨ព្រឹត្តិការណ៍ធំៗ
- ជាប់ឈ្មោះជាកីឡាករទី៤ ដែលបានចូលលេង World Cup ៤ដង ហើយរកគ្រាប់បាល់បានរហូត
- ជាកីឡាកររកបាន៣គ្រាប់មុនគេនៅ World Cup 2018 នេះ
- ជាកីឡាករចាស់ជាងគេរកបាន៣គ្រាប់នៅ World Cup
- ជាកីឡាករដំបូងគេដែលរកបាន៣គ្រាប់ ទល់ក្រុមអេស្ប៉ាញនៅ World Cup
នេះជាការរកបាន Hat-trick លើកទី ៥១ហើយ សម្រាប់ Ronaldo៕ ប្រភព៖ DailyMail