Nani៖ “ទោះ​រាង​រកាំរកូស​តែ​កីឡាករ​ម្នាក់​នេះ នៅ​តែ​ជា​ជើង​ឆ្នើម​ល្អ​ដាច់​គេ​ក្នុង​លោក”

Nani ដែល​ជា​អតីត​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម​និង​សព្វថ្ងៃ​កំពុង​លេង​នៅ​ក្លឹប Orlando City នៃ​ក្របខ័ណ្ឌ MLS របស់​សហរដ្ឋអាមេរិក បាន​និយាយ​ត្រង់ៗ​ថា Cristiano Ronaldo នៅ​តែ​បន្ត​ជា​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​លោក។

ឆ្លើយ​ប្រាប់ Omnisport បុរស​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ៖ “វា​នៅ​តែ​ជា​រដូវ​កាល​ដ៏​ជោគជ័យ​មួយ​សម្រាប់ Ronaldo ខ្ញុំ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​ហើយ”។

លោក​បន្ត​៖ “មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​លេង​នៅ​អ៊ីតាលី ព្រោះ​បាល់ទាត់​នៅ​ទី​នោះ​មាន​បច្ចេកទេស​ច្រើន​ណាស់ ជា​ពិសេស​ខ្សែ​ការពារ​គឺ​លេង​ទប់​ច្រើន ហើយ​គាត់​រក​បាន​គ្រាប់​បាល់​ច្រើន​ប៉ុណ្ណេះ ខ្ញុំ​គិត​ថា​គាត់​នៅ​តែ​បន្ត​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក”។


រំឭក​ថា Cristiano Ronaldo ក៏​ជា​ចំណែក​ជួយ​ឲ្យ​សេះ​បង្កង់​ឈ្នះ​ពាន​ Serie A ៨ ឆ្នាំ​ជាប់​គ្នា ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ជើង​ Ajax នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT