Klopp សុំ​ចិត្ត​មេ​ធំ ឲ្យ​ចុះ​ហត្ថលេខា​យក​រ៉ាដា​របស់ United មក​ចាប់​ដៃ​គូ​ជាមួយ Van Dijk

យោង​តាម​សារព័ត៌មាន Sport Bild បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​ដែល​ទើប​ជួយ​ឲ្យ​ហង្ស​ឈ្នះ​ពាន Champions League លោក Jurgen Klopp បាន​ទទូច​សុំ​ឲ្យ​ថ្នាក់​លើ​របស់​ Liverpool គួរ​លៃលក​តាម​ចុះ​ហត្ថលេខា​យក​តារា​ឆ្នើម Matthijs de Ligt មក​ចូលរួម​នៅ Anfield ជាមួយ​នឹង Virgil van Dijk។

de Ligt ដែល​កំពុង​រង​ចចាមអារ៉ាម​ថា​ចង់​បាន​ខ្លាំង​ពី​សំណាក់​ក្លឹប Manchester United និង Barcelona ​ក៏​មិន​ទាន់​ស្វែងរក​បាន​ទ្រនំ​ច្បាស់ការ​ណា​មួយ​នៅ​ឡើយ ខណៈ​ដែល​កីឡាករ​វ័យ ១៩ ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​លោក Klopp សម្លឹង​ឃើញ​ជា​ដៃគូ​សក្តិសម​បំផុត​ជាមួយ Van Dijk។

អ្នក​ទាំង​ពីរ​ក៏​កំពុង​រួបរួម​គ្នា​នៅ​ជម្រើស​ជាតិ​ហូឡង់​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ហើយ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​លោក Ronald Koeman បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា​លោក​កំពុង​មាន​គ្រាប់​ពេជ្រ​ជា​ខ្សែ​ការពារ​កណ្តាល​ល្អ​ដាច់​គេ​ ២ រូប​នៅ​ក្នុង​ក្រុម​របស់​លោក។ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT