នារី​ចោទ Neymar ​ថា​រំលោភ​ខ្លួន​នោះ ត្រៀម​ចេញ​វីដេអូ​សកម្ម​រំលោភ​ហើយ​

នារី​ដែល​បាន​ចោទ​ប្រកាន់ Neymar ​ថា​ចាប់​រំលោភ​ខ្លួន​ក្នុង​សណ្ឋាគារ​នៅ​ទីក្រុង​បារីស​នោះ ​បាន​ចេញ​មុខ​ជា​ថ្មី​ហើយ​ត្រៀម​នឹង​បង្ហោះ​វីដេអូ​សកម្មភាព​ចាប់​រំលោភ​នោះ​ថែម​ទៀត​។

សប្ដាហ៍​មុន​មាន​នារី​ម្នាក់​ចេញ​មុខ​ប្ដឹង Neymar ​ពី​បទ​ចាប់​រំលោភ​ខ្លួន​នៅ​ទីក្រុង​បារីស ​នៅ​ពេល​ដែល​រូបគេ​ស្រវឹង។ មិន​បាន​១​ថ្ងៃ​ផង ក្រោយ​ពី​មាន​បទ​ចោទ​ប្រកាន់​នេះ កីឡាករ Neymar ​ក៏​ចេញ​វីដេអូ​មួយ​បក​ស្រាយ ​ហើយ​ចោទ​រឿង​នារី​ម្នាក់​នេះ​ថា​ចង់​ធ្វើ​ស៊ី​ខ្លួន ​ឱ្យ​ខ្មាស់​គេ​និង​បាត់បង់​កេរ្តិ៍​ឈ្មោះ។ Neymar ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​នឹង​ប្ដឹង​បក​វិញ​ផង​ដែរ ចំពោះ​ទង្វើ​របស់​ស្ត្រី​ម្នាក់​នេះ។

ក្រោយ​ពី​ឃើញ​វីដេអូ​នេះ​ហើយ ​នារី​ខាង​លើ​ក៏​បាន​ចេញ​មុខ​ជា​ថ្មី​ម្ដង​ទៀត។ លើក​នេះ​នាង​ថែម​ទាំង​គំរាម​ថា​នឹង​បង្ហោះ​វីដេអូ​សកម្មភាព​រំលោភ​នាង​ថែម​ទៀត​ផង ដើម្បី​ឱ្យ​មហាជន​បាន​ឃើញ។ មិន​ត្រឹម​តែ​ថា​បង្ហោះ​វីដេអូ​ទេ ​នាង​ក៏​និយាយ​មួយ​ឃ្លា​ចុង​ក្រោយ​ទៀត​ថា ​ប្រសិន​បើ​បាន​ឃើញ​និង​មាន​ឱកាស​ម្ដង​ទៀត ​នាង​នឹង​សម្លាប់ Neymar ​ចោល​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT