ក្រុម Real Madrid ទិញបានខ្សែប្រយុទ្ធ Luka Jovic ហើយក្នុងតម្លៃខ្លួន៦២លានផោន កុងត្រារយៈពេលដល់ទៅ៦ឆ្នាំឯណោះ។
បើយោងតាមការប្រកាសរបស់ក្លឹប Real Madrid គឺក្លឹបនៅតែធ្វើតេស្ដសមត្ថភាពរូបគេទៀតប៉ុណ្ណោះ នឹងបង្ហាញខ្លួនជាផ្លូវការតែម្ដង។ កីឡាករជម្រើសជាតិសែបរូបនេះ មានក្លឹបជាច្រើនប្រជែងយកដែរ ប៉ុន្តែមិនហានឱ្យតម្លៃខ្ពស់ដូចក្រុមលោក Zidane ឡើយ ទើបបានជាមិនអាចទិញយកបាន។
ត្រឹមវ័យ២១ឆ្នាំ Jovic ទើបតែផ្លាស់មកលេងនៅក្លឹប Frankfurt ឆ្នាំប៉ុណ្ណោះ ក្នុងតម្លៃខ្លួន៦លានផោន។ រូបគេរកគ្រាប់បាល់បាន២៨ឱ្យក្លឹបនារដូវកាលនេះ និងជាកីឡាករឆ្នើមជាងគេក្នុងក្រុម។ តម្លៃខ្លួន៦២លានផោននេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករទី៣ក្នុងក្លឹប Real Madrid ដែលមានតម្លៃខ្លួនខ្ពស់ជាងគេ៕ប្រភព៖ Dailymail