Maradona ​ថា​ខ្លួន​អាច​ដឹក​នាំ​ក្រុម Man Utd ​ឱ្យ​ខ្លាំង​វិញ​បាន​

លោក Maradona ​វីរបុរស​បាល់ទាត់​អាហ្សង់ទីន ​បាន​បញ្ជាក់​ថា​មាន​វិធី​អាច​ដឹក​នាំ​ក្រុម Manchester United ​ឱ្យ​ខ្លាំង​វិញ​បាន ​ប្រសិន​បើ​ពួកគេ​យក​លោក​ទៅ​ដឹក​នាំ។

បិសាច​ក្រហម​មិន​ឈ្នះ​ពាន ​និង​មិន​មាន​សមត្ថភាព​ប្រជែង​ជាមួយ​ក្រុម​ក្នុង​លីគ គឺ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់។ ខណៈ​ដែល​តាំង​ពី​លោក Sir Alex ​ចាកចេញ​ទៅ​ក្រុម​មួយ​នេះ ហាក់​ខ្សោយ​ខ្លាំង​មែនទែន ​មិន​មាន​សមត្ថភាព​អាច​ប្រជែង​ជាមួយ​ក្រុម​រួម​ទីក្រុង Man City ​បាន​ឡើយ។

ចំណុច​នេះ ​លោក Maradona ​បាន​និយាយ​ថា​នេះ​ជា​អ្វី​ដែល​លោក​មើល​ឃើញ។ សម្រាប់​ផ្នត់​គំនិត​លោក​វិញ ​វីរបុរស​អាហ្សង់ទីន​នេះ​ថា​មាន​វិធី​ដើម្បី​ឱ្យ​បិសាច​ក្រហម​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​វិញ​បាន។ ប្រសិន​បើ​លោក​មក​ដឹក​នាំ​ក្រុម ​គឺ​លោក​នឹង​មិន​យក Pogba ​ឡើយ ព្រោះ​ថា​កីឡាករ​នេះ​ជា​អ្នក​នាំ​ក្រុម​ទាំង​មូល​លេង​មិន​ល្អ ​មិន​មាន​អារម្មណ៍​ផ្ដោត​លើ​ការ​ប្រកួត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT