[ផ្លូវការ] Jame Rodriguez សុំ​ចែក​ផ្លូវ​ជាមួយ​ក្លឹប Bayern Munich ហើយ

James Rodriguez ​នឹង​មិន​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប Bayern Munich ទៀត​នោះ​ឡើយ បន្ទាប់​ពី​រូប​គេ​បាន​ចាយ​ពេល​ខ្ចី​ជើង​ចេញ​ពី Real Madrid អស់​រយៈ​ពេល ២ រដូវ​កាល។

យោង​តាម​សារព័ត៌មាន BRFootball បាន​សង្ខេប​នូវ​សម្រង់​សម្តី​សាធារណៈ​មួយ​របស់​នាយក​ប្រតិបត្តិ​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge មាន​ប្រសាសន៍​ថា៖ “James Rodriguez បាន​ស្នើ​សុំ​ក្លឹប​ពី​ការ​ចាកចេញ​រួច​ជា​ស្រេច​ហើយ”។

តាម​សារព័ត៌មាន Marca កន្លង​ទៅ​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ស្រដៀង​ថា​ការ​វិល​ត្រលប់​របស់ James ​នឹង​មក​ចូលរួម​នៅ Real Madrid ក៏​ប៉ុន្តែ​លោក Zinedine Zidane ហាក់​មិន​បើក​ដៃ​ទទួល​ស្វាគមន៍​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​អនាគត​របស់​កីឡាករ​កូឡុំប៊ី​នៅ​រង​មន្ទិល​សង្ស័យ​រង់ចាំ​ឃ្លាំ​មើល​ដដែល។

នា​រដូវ​កាល ២០១៨/១៩ បង្ហាញ​ខ្លួន ២០ លើក​នៅ Bundesliga រូប​គេ​រក​បាន ៧ គ្រាប់​និង​ធ្លាប់​បង្ហាញ​ខ្លួន​នៅ Champions League បាន ៥ លើក តែ​មិន​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី។ ប្រភព៖ BRFootball | Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT