• Honda ប្រកាសបង្ហាត់យុវជនមិនយកប្រាក់ហើយ ឲ្យ៥ដុល្លារវិញទៀត

    អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda  បានប្រកាសលើបណ្តាញសង្គមថា នឹងទទួលបង្ហាត់កីឡាករកម្ពុជា ដែលមានឆន្ទៈ ចង់លេងតំណាងប្រទេស ក្នុងព្រឹត្តិការណ៍ FIFA World Cup ហើមយថែមទាំងឲ្យប្រាក់វិញ៥ដុល្លារថែមទៀត។

    ពត៌មានលម្អិតពីការជ្រើសរើសនេះនៅពុំទាន់បានប្រកាសលម្អិត ប៉ុន្តែលោកថាសម្រាប់អ្នកចាប់អារម្មណ៍គឺអាចផ្ញើសារទៅទំព័រ Facebook របស់ខ្លួន។ បន្ទាប់មក គាត់នឹងជ្រើសរើសអ្នកមានទេពកោសល្យដើម្បីចូលរួមកម្មវិធីនេះ។

    បច្ចុប្បន្ន Honda កំពុងស្ថិតក្នុងប្រទេសកម្ពុជាដើម្បីដឹកនាំក្រុមគោព្រៃ ប្រកួតជម្រុះវ៉ើលខាប់ជាមួយជម្រើសជាតិប៉ាគីស្ថាន នាល្ងាចថ្ងៃទី០៦ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិ។

    Honda រួមជាមួយក្រុមហ៊ុនរបស់ខ្លួនគឺ Soltilo ក៏មានសាលាបាល់ទាត់បង់ថ្លៃ និងភាគហ៊ុនក្លិបអាជីពមួយនៅកម្ពុជាផងដែរ។

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT