PSG ​ប្រកាស​មិន​លក់ Neymar ​ឱ្យ Barcelona ​វិញ​ទេ​

ក្រុម PSG ​បាន​ប្រកាស​មិន​លក់ Neymar ​ឱ្យ​វិញ​ជា​ដាច់​ខាត ក្រោយ​ពី​ក្រុម Barcelona ​ទាក់ទង​ចង់​បាន​រូបគេ​ទៅ​លេង​នៅ Camp Nou ​វិញ​នា​រដូវ​កាល​ក្រោយ។

ក្រុម​អ្នក​មាន​បុណ្យ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​រួម​ក្រុម ​ក្រោយ​ពី​រដូវ​កាល​នេះ​ឈ្នះ​ពាន​រង្វាន់​បាន​តែ La Liga ​១​ប៉ុណ្ណោះ។ ​លោក Valverde ​គ្រោង​លក់ Coutinho ​និង Dembele ​វិញ ​ដើម្បី​រក​អ្នក​ថ្មី​មក​ជំនួស​ឱ្យ​ខ្លាំង​ជាង​មុន។ បើ​យោង​តាម​ប្រភព​នៅ​អេស្ប៉ាញ​ក្រុម Barcelona ​ចង់​បាន Neymar ​ត្រលប់​មក​វិញ ​លេង​ជុំ​ជើង​ជាមួយ Messi ​ដូច​មុន​វិញ។

ទន្ទឹម​នឹង​ការ​ចង់​បាន​នេះ​ដែរ ​លោក Nasser Al-Khelaifi ​ប្រធាន​ក្លឹប PSG ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា Neymar ​មិន​មែន​សម្រាប់​លក់​ឡើយ។ ការ​ចង់​បាន​របស់ Barcelona ​គឺ​មិន​អាច​ទៅ​រួច​ឡើយ។ ការ​មិន​លក់​កីឡាករ​ល្អ​របស់​ខ្លួន​នេះ គឺ​ដោយសារ​តែ​ពួកគេ​មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​ប្រជែង​ពាន​រង្វាន់ UEFA Champions League ​បាន​នា​រដូវ​កាល​ក្រោយ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT