Real Madrid ​ទិញ​បាន​ខ្សែ​ការពារ​ម្នាក់​ពី Lyon ​ហើយ​

ក្រុម Real Madrid ​បាន​ព្រមព្រៀង​គ្នា​ទិញ​យក​ខ្សែ​ការពារ Ferland Mendy ​ម្នាក់​ពី​ក្រុម Lyon ​បាន​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៤៤​លាន​ផោន​។

ក្រុម​ទាំង​ពីរ​បាន​យល់​ស្រប​គ្នា​ក្នុង​ការ​ទិញ​លក់ ​កីឡាករ​ខាង​លើ​នេះ​ហើយ។ រូបគេ​ជា​កីឡាករ​ទី​៣​ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Zidane ​នៅ​រដូវ​កាល​ក្រោយ​នេះ។ នេះ​ជា​ខ្សែ​ការពារ​ម្នាក់​ដែល​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ​លីគ​កំពូល​បារាំង​រដូវ​កាល​មុន។ ត្រឹម​វ័យ​២៣​ឆ្នាំ​រូបគេ ​បាន​បង្ហាញ​ខ្លួន​៧៩​ប្រកួត​ដែរ​ឱ្យ​ក្រុម Lyon ​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក។

ការ​បង្ហាញ​ខ្លួន​កីឡាករ​បារាំង​នេះ ​អាច​នឹង​ធ្វើ​ឡើង​ជាមួយ​ការ​មក​ដល់ Hazard ​ដូច​គ្នា។ ដោយ​ពិធី​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ ​នៅ​កីឡដ្ឋាន Bernabeu ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT