Messi ​ប្រាក់​ប្រធាន​ក្លឹប ​ចង់​បាន Neymar ជាង Griezmann ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប​ថា​រូបគេ​ចង់​បាន Neymar ​ត្រលប់​មក​វិញ ​ជា​ជាង​យក Griezmann ​មក​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ។

Messi ​បារម្ភ​ពី​អាកប្បកិរិយា​របស់​កីឡាករ​បារាំង ​ត្បិត​អី​សមាជិក​ក្រុម​ក្នុង​បច្ចុប្បន្ន​នេះ​ច្រើន​ដែល​មិន​ចូល​ចិត្ត​គេ​ឡើយ។ កត្ដា​ហើយ ​រូបគេ​ក៏​ប្រាប់​ពី​បំណង​និង​កីឡាករ​ដែល​ខ្លួន​ចង់​មក​រួម​ក្រុម​ផង​ដែរ។ Messi ​នៅ​តែ​ចង់​បាន Neymar ​ត្រលប់​មក​រួម​ក្រុម​វិញ ​បើ​ទោះ​ជា​កីឡាករ​ប្រេស៊ីល​នេះ​មាន​បញ្ហា​របួស​ច្រើន មិន​បាន​បង្ហាញ​សមត្ថភាព​គ្រប់គ្រាន់​ក៏​ដោយ។

ការ​ចង់​បាន Neymar ​មក​វិញ របស់ Messi ​នេះ​គឺ​ស្រប​ពេល​ដែល​រូបគេ​កំពុង​មិន​សប្បាយ​ចិត្ត​នៅ​បារាំង​ស្រាប់។ មាន​ដំណឹង​ថា Neymar ​ចង់​ចាកចេញ​ពី​បារីស​ដែរ ប៉ុន្តែ​ក្លឹប​ថ្មី​ដែល​ខ្លួន​ចង់​ទៅ​នោះ ត្រូវ​បង់​តម្លៃ​ពលកម្ម​ដល់​ទៅ​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ក្នុង​១​សប្ដាហ៍។ កត្តា​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​យ៉ាង​នេះ​ហើយ ទើប​បាន​ជា​មិន​មាន​ក្លឹប​ណា​មួយ​ហាន​ចេញ​មុខ​ទាក់ទង​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT