កីឡាករ Real Valladolid ​ពាក់​កណ្ដាល ត្រូវ​គេ​សង្ស័យ​លក់​គ្រាប់​ឱ្យ Valencia ​ក្នុង​ប្រកួត​ចុង​ក្រោយ​

ក្រុម​កីឡាករ Real Valladolid ​ពាក់​កណ្ដាល ត្រូវ​គេ​សង្ស័យ​លក់​គ្រាប់​ឱ្យ Valencia ​ក្នុង​ប្រកួត​ចុង​ក្រោយ​ La Liga ​ដើម្បី​ក្រុម​មួយ​នេះ​មាន​ឱកាស​បាន​លេង UEFA Champions League ​រដូវ​កាល​ក្រោយ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​កីឡាករ Carlos Aranda ​ដែល​បាន​ប្រកាស​ចូល​និវត្តន៍ ដើម្បី​សាកសួរ​ពី​ការ​លក់​គ្រាប់​បាល់​នេះ។ ​បើ​តាម​របាយការណ៍​ប៉ូលិស Aranda ​បញ្ជាក់​ថា​មាន​កីឡាករ​ក្រុម  Real Valladolid ពាក់​កណ្ដាល​ឯ​ណោះ ដែល​បាន​លក់​ការ​ប្រកួត​នេះ​ឱ្យ​ក្រុម Valencia ​ក្នុង​ប្រកួត​ចុង​ក្រោយ​បិទ​លីគ La Liga ។ ត្បិត​តែ​បង្ហើប​យ៉ាង​នេះ​មែន ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​មាន​ឈ្មោះ​នរណា​ខ្លះ​ដែល​លក់​គ្រាប់​នេះ​ឡើយ។

ក្នុង​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម Valencia ​បាន​យក​ឈ្នះ​ក្រុម  Real Valladolid ​ក្នុង​លទ្ធផល ២-០។ ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Valencia ឈរ​លេខ​៤​ក្នុង​តារាង La Liga ​មាន​ឱកាស​បាន​លេង UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT