ក្លឹប​ដឹកនាំ​ដោយ Beckham កំពុង​ចរចា​ចង់​ចុះ​ទិញ​យក​តារា​ឆ្នើម Barcelona មួយ​រូប

យោង​តាម​សារព័ត៌មាន Catalunya Radio បាន​ចុះ​ផ្សាយ​ថា​ក្លឹប Inter Miami របស់​លោក David Beckham បាន​នឹង​កំពុង​ដាក់​សំណើរ​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម Luis Suarez មក​ចូលរួម​ជាមួយ​ពួក​គេ​នៅ​ពេល​ខាង​មុខ។

The Miami នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ Major League Soccer របស់​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ ២០២០ ត​ទៅ ឆ្លៀត​ពេល​នេះ​អតីត​ជើង​ចាស់​នៅ Man Utd [Beckham] កំពុង​ត្រូវ​ចិត្ត​ចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​មក​ជួយ​ក្រុម​នៅ​រដូវ​កាល​ដំបូង​របស់​ពួក​គេ។

Suarez ដែល​រួមរស់​នៅ Barcelona អស់​ជា​ច្រើន​ឆ្នាំ ធ្លាប់​ឈ្នះ LaLiga ៤ សម័យ​កាល​និង Champions league មួយ​លើក​ដែរ​នោះ សព្វថ្ងៃ​ក៏​ជាប់​ទាក់ទិន​នឹង​ចចាមអារ៉ាម​ចាកចេញ ព្រោះ​ដោយ​សារ​កត្តា​អាយុ​ក៏​កាន់​តែ​ក្រាស់ក្រែល។ បែប​នេះ​ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ក្លឹប​មាន​មូលដ្ឋាន​អាមេរិក ចូល​ចែចូវ​ Suarez យក​ចេញ​ពី​ទឹក​ដី​អេស្ប៉ាញ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT