Neymar ​ចេញ​មុខ​បដិសេធ ​រឿង​រំលោភ​នារី​ម្នាក់​នៅ​បារីស​នោះ​ហើយ​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​ចេញ​មុខ​មក​បដិសេធ​រឿង​រំលោភ​នារី​ម្នាក់​កាល​ពី​ម្សិលមិញ​នេះ​ហើយ ​ដោយ​រូបគេ​បញ្ជាក់​ថា​នេះ​គឺ​ជា​អន្ទាក់​ចង់​ធ្វើ​បាប​ខ្លួន​ប៉ុណ្ណោះ។

Neymar ​បាន​ចេញ​វីដេអូ Live ​បក​ស្រាយ​មួយ ហើយ​ថែម​ទាំង​ទម្លាយ ឆាត ​ឆ្លង​ឆ្លើយ​គ្នា​រវាង​រូបគេ​និង​នារី​នោះ​ថែម​ទៀត​ផង។ កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​បញ្ជាក់​ខ្លួន​ពិត​ជា​បាន​លេង​ឆាត​ជាមួយ​នាង​មែន ប៉ុន្តែ​មិន​មែន​ជា​ករណី​ចង់​រំលោភ​នាង​ឡើយ។ ករណី​ដែល​នារី​ម្នាក់​នេះ​ប្ដឹង​ខ្លួន គឺ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​ជា​រឿង​គេ​រៀប​ចំ​ទុក​មុន​ដើម្បី​ធ្វើ​បាប​និង​ចង់​បាន​ប្រាក់​ប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់​ឪពុក Neymar ​បាន​បញ្ជាក់​ដែរ​ថា​នេះ​ជា​រឿង​គេ​ចង់​ធ្វើ​បាប​កូន​ប្រុស​ខ្លួន។ ពេល​នេះ ​លោក​កំពុង​រៀប​ចំ​ឯកសារ​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បក​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​រឿង​ដូច្នេះ​កើត​មាន​ឡើង​លើ​កីឡាករ​ដទៃ​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT