សេដ្ឋី​អ៊ីតាលី​ម្នាក់​ជះ ២០០ លាន​ទិញ​ក្លឹប​ឈ្នះ Coppa Italia ៦ សម័យ​កាល

លោក Rocco Commisso ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្រមព្រៀង​រួចរាល់​ក្នុង​ការ​ចាយ​លុយ ២០០ លាន​អឺរ៉ូ​ដើម្បី​ទិញ​យក​ក្លឹប Fiorentina ដែល​ឈរ​លេខ ១៦ នៅ​ក្របខ័ណ្ឌ Serie A នា​រដូវ​កាល ២០១៨/១៩។

បុរស​ម្នាក់​នេះ​ត្រូវ​បាន​ស្គាល់​ជា​សេដ្ឋី​មាន​ដើម​កំណើត​ក្នុង​ប្រទេស​អ៊ីតាលី ប៉ុន្តែ​បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំង​ពី​វ័យ​កុមារ ហើយ​សព្វថ្ងៃ​កំពុង​ជាប់​ឈ្មោះ​ជា​អ្នក​មាន​បំផុត​ក្នុង​បញ្ជី Forbes 500 ទៀត​ផង។

ឆ្នាំ​ទៅ​លោក​ធ្លាប់​ព្យាយាម​ចង់​ទិញ​យក​ក្លឹប Milan ផង​ដែរ ប៉ុន្តែ​ប្រធាន​ធំ​លោក Yonghong Li បាន​ច្រាន​ចោល​សំណើរ​មួយ​នោះ ប៉ុន្តែ​ម្តង​នេះ​គឺ​សម្រេច​ថា​ជោគជ័យ​លើ​ការ​ទិញ​យក Fiorentina បាន​ហើយ។

រំឭក​ថា Fiorentina ​ជា​ក្លឹប​ដែល​ធ្លាប់​ឈ្នះ Serie A បាន ២ លើក និង​ពាន​រង្វាន់ Coppa Italia បាន ៦ សម័យ​កាល ដោយ​ចុង​ក្រោយ​បង្អស់​កើត​ឡើង​នា​រដូវ​កាល ២០០០-២០០១។ ប្រភព៖ 9SportPro

  • សេដ្ឋី​អ៊ីតាលី​ម្នាក់​ជះ ២០០ លាន​ទិញ​ក្លឹប​ឈ្នះ Coppa Italia ៦ សម័យ​កាល