Benfica ឲ្យ Madrid ថែម ៤០ លាន​ទៀត បើ​ចង់​បាន ‘Ronaldo ទី​ពីរ’ ទៅ​ចូលរួម​នៅ Bernabeu

យោង​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Real Madrid កន្លង​ទៅ​បាន​ដាក់​សំណើ​នូវ​កញ្ចប់​ថវិកា ៨០ លាន​អឺរ៉ូ​សម្រាប់​ការ​ចង់​បាន Joao Felix មក​ចូលរួម​នៅ Bernabeu ប៉ុន្តែ​ត្រូវ​បាន​ក្លឹប​អាណាព្យាបាល Benfica បដិសេធ ហើយ​ទាមទារ​ថា​ចង់​បាន ១២០ លាន​ទើប​ពួក​គេ​យល់​ព្រម។

Felix រហ័សនាម ‘Ronaldo ទី​ពីរ’ ដែល​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​រដូ​កាល ២០១៨/១៩ ក៏​កំពុង​ជាប់​ឈ្មោះ​នៅ​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត UEFA Nations League ផង​ដែរ។ មិន​ត្រឹម​តែ Madrid មួយ​នោះ​ទេ ដោយ​សូម្បី​តែ United, City, Juventus, Bayern និង At Madrid ក៏​ចាប់​អារម្មណ៍​ចង់​បាន​បុរស​វ័យ ១៩ ឆ្នាំ​រូប​នេះ​ដូច​គ្នា។

យ៉ាងណាមិញ​ចំពោះ​ទំហំ​នៃ​ការ​កំណត់​ពី​ក្រុម​នៅ Lisbon ទំនង​ជា​នឹង​ធ្វើ​ឲ្យ R.Madrid ត្រូវ​ថយ​ក្រោយ​មួយ​ជំហាន ពោល​គឺ​ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​មិន​ចំណាយ​ប្រាក់​ក្រាស់ក្រែល​ដល់ ១២០ លាន​លើ​ការ​ទិញ​ផ្តាច់ Felix មក​នោះ​ឡើយ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT