Mourinho ​ជ្រើស​១១​នាក់​ល្អ​បំផុត​នៅ UCL ​មាន​កីឡាករ Liverpool ​៦​នាក់​ឯ​ណោះ

លោក Jose Mourinho ​បាន​ជ្រើស​រើស​កីឡាករ​១១​នាក់​ល្អ​បំផុត​នៅ UEFA Champions League ​ក្នុង​នោះ​មាន​កីឡាករ​ក្រុម Liverpool ​ដល់​ទៅ​៦​នាក់​ឯ​ណោះ។

លោក Jose Mourinho ​អតីត​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​លោក​មិន​ភ្ញាក់ផ្អើល​ឡើយ​សម្រាប់​ជ័យជម្នះ​របស់​ក្រុម Liverpool ​លើ Spurs ​ព្រោះ​លោក​បាន​ទាយ​ដឹង​មុន​រួច​ទៅ​ហើយ។  សម្រាប់​កីឡាករ​១១​នាក់​ដែល​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​រូប​នេះ ​ជ្រើសរើស​ប្រចាំ​រដូវ​កាល​វិញ​គឺ​មាន​កីឡាករ​ក្រុម​ហង្រ​ក្រហម​៦ ​Alisson, Trent Alexander-Arnold , Andy Robertson , Virgil van Dijk , Sadio Mane ​និង​ Mohamed Salah។

សម្រាប់​កីឡាករ​ទាំង​១១​នាក់​វិញ ​មាន  Alisson, Trent Alexander-Arnold , Andy Robertson , Virgil van Dijk , Sadio Mane, Mohamed Salah, Matthijs de Ligt , Frenkie de Jong  , Donny van de Beek , Christian Eriksen ​និង Lionel Messi ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT