Liverpool ​ចង់​បន្ដ​កុងត្រា​វែង​ឱ្យ Klopp ​ដឹក​នាំ​ក្រុម​ជោគជ័យ​ទៀត​

ក្រុម Liverpool ​ចង់​បន្ដ​កុងត្រា ឱ្យ​លោក Jurgen Klopp ​រយៈ​ពេល​វែង ​ដើម្បី​ឱ្យ​អ្នក​ចាត់ការ​រូប​នេះ​បាន​ដឹក​នាំ​ក្រុម Liverpool ​ជោគជ័យ ឈ្នះ​ពាន​រង្វាន់​ច្រើន​ទៀត។

លោក Klopp ​នាំ​ក្រុម Liverpool ​ឱ្យ​ស្គាល់​ជាតិ​ពាន​រង្វាន់​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​ជា​ច្រើន​ឆ្នាំ​មក។ ក្រោយ​ចប់​ការប្រកួត​អ្នក​ចាត់ការ​អាល្លឺម៉ង់​រូប​នេះ​បាន​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​របស់​ក្រុម​លោក​ប៉ុណ្ណោះ ខណៈ​ដែល​រដូវ​កាល​ក្រោយ​ទៀត​នឹង​ការ​មាន​ប្រកួត​ប្រជែង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។

ការ​ធ្វើ​បាន​ល្អ​រដូវ​កាល​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ខ្លាំង ​ថ្នាក់​ដឹក​នាំ​ក្រុម Liverpool ​កំពុង​ចង់​បន្ដ​កុងត្រា​ដល់​លោក Klopp ​រយៈ​ពេល​វែង​ទៀត​ហើយ។ ​ក្នុង​នោះ គេ​នឹង​តំឡើង​តម្លៃ​ពលកម្ម​របស់​លោក​ឱ្យ​ដល់​១០​លាន​ផោន​ក្នុង​១​ឆ្នាំ ស្រប​ពេល​បច្ចុប្បន្ន​នេះ​មាន​ត្រឹម​៧​លាន​ផោន​ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT