Napoli មិនមែនជាក្រុមតែមួយនៅក្របខ័ណ្ឌ Serie A នោះទេដែលដៅយក James Rodriguez ខណៈដែលកាសែតអាល្លឺម៉ង់ Bild អះអាងថាកីឡាករ Cristiano Ronaldo កំពុងតែជំរុញឱ្យគាត់ (Jame) មកចូលរួមជាមួយ Juventus ផងដែល។
ខ្សែប្រយុទ្ធសញ្ជាតិជាតិកូឡុំប៊ីវ័យ 28 ឆ្នាំរូបនេះបានបញ្ចប់ការខ្ចីជើងរយៈពេលពីររដូវកាលនៅក្លឹប Bayern Munich ដោយរដូវកាលថ្មីខាងមុខក្លឹបយក្សអាល្លឺម៉ង់មួយនេះហាក់ដូចជាមិនចង់ចំណាយ 42 លានអឺរ៉ូទិញយករូបគេនោះឡើយ។
មកមើល Real Madrid វិញក៏មិនមានកន្លែងសម្រាប់គាត់ឡើយដូច្នេះកីឡាករកូឡុំប៊ីរូបនេះទំនងជានឹងត្រូវផ្លាស់ប្តូរម្តងទៀតនៅរដូវក្តៅខាងមុខនេះ។
ចំណែកឯក្លឹប Napoli ហាក់ដូចជាពិបាកអោយ Jame ចូលរួមដូចគ្នាព្រោះគ្រូបង្វិកនៅក្លឹបចាស់ Real Madrid និង Bayern លោក Carlo Ancelotti កំពុងដឹងនាំនៅទីនោះ។
ទោះបីជាយ៉ាងណា Bild បានបញ្ជាក់ថា Juventus កំពុងចចារ James ទៅអ៊ីតាលីតាមរយៈការសន្ទនាគ្នាជាច្រើនដងជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo ។
ចុងក្រោយយើងនៅតែចាំមើលដែលថាតើគ្រូបង្វឹកថ្មីរបស់ Juventus ចង់បាន Jame ឬក៏អត់។ប្រភព៖ Allfootball