អតីត​គ្រូ​ចាស់ van Gaal ប្រាប់​ឲ្យ De Ligt បដិសេធ Man Utd ហើយ​ចាប់​យក​ក្រុម​មួយ​នេះ​វិញ

ទាំង​អតីត​អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម​លោក Louis van Gaal និង​អតីត​អ្នកចាត់ការ​ក្លឹប Ajax លោក Peter Bosz បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នា​ថា​ខ្សែ​ការពារ​ជំនិត Matthijs de Ligt គួរ​ណា​តែ​បដិសេធ​សំណើ​នៃ​ការ​ចង់​បាន​របស់​ក្លឹប Manchester United ​ហើយ​ស្រវា​មក​ចាប់​យក​ក្លឹប Manchester City ជំនួស​វិញ។

De Ligt ដែល​រង​ចចាមអារ៉ាម​ថា​អាច​ចាកចេញ​ពី Ajax នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ត្រូវ​បាន​លោក Bosz ​បាន​ប្រាប់ Fox Sports ថា៖ “ខ្ញុំ​គិត​ថា​គេ​សក្តិសម​ជាមួយ Man City ជាង នៅ​ពេល​ដែល Vincent Kompany គេ​ទៅ​បាត់ ហើយ Nicolas Otamendi ក៏​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ផង​នោះ បែប​នេះ​ខ្ញុំ​ចង់​ឃើញ​គេ​លេង​ជាមួយ Aymeric Laporte”។

ចំណែក​ឯ Van Gaal ក៏​ព្រមព្រៀង​លើ​ការ​លើក​ឡើង​នេះ៖ “ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ មិន​ថា​តែ Barcelona ក៏​ដូច​គ្នា ប៉ុន្តែ​គេ​ក៏​អាច​លេង​នៅ Man City បាន​ដែរ ដោយ​ករណី​នេះ​ខ្ញុំ​សុំ​រើស​យក​ក្រុម​របស់​លោក Pep Guardiola ជា​ជាង Lionel Messi”។

រំឭក​ថា​ភាគរយ​ខ្ពស់​បំផុត​សព្វថ្ងៃ de Ligt ហាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ទៅ​ចូលរួម​នៅ Camp Nou ព្រោះ​ល្ហិចល្ហៀង​ថា​អាច​ដើរ​តាម​គន្លង​ចាស់​របស់​មិត្ត​រួម​ទ្រនំ Frenkie de Jong ដែល​អ្នក​មាន​បុណ្យ​ចរចា​យក​បាន​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ។ ប្រភព: Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT