ថែម​មួយ​ពាន​យប់មិញ Liverpool ឡើង​លេខ​ប៉ុន្មាន​ហើយ​ជា​ក្រុម​លើក UCL ច្រើន​បំផុត?

ពិត​ណាស់​ដែល​ក្លឹប​ស្តេច​ស​ Real Madrid គឺ​ជា​ក្រុម​ការពារ​ជើង​ឯក​ពាន​រង្វាន់​អឺរ៉ុប​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត។ យ៉ាងណាមិញ​សម្រាប់​ជ័យជម្នះ​របស់​ហង្ស​ក្រហម Liverpool កាល​ពី​យប់មិញ ​ក៏​រុញ​ច្រាន​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣។

ក្នុង​នោះ​ Liverpool នៅ​ចាញ់ Real Madrid ដែល​ឈ្នះ​បាន ១៣ សម័យ​កាល និង​ចាញ់ AC Milan ដែល​ឈ្នះ​បាន ៧ សម័យ​កាល។ ប៉ុន្តែ​ជា​លទ្ធផល Liverpool បាន​មាន​ប្រៀបជាង Barcelona និង Bayern Munich ដោយ​ក្រុម​ទាំង​ពីរ​ឈ្នះ​ត្រឹម ៥ សម័យ​កាល​តែ​ប៉ុណ្ណោះ។

រំឭក​ថា​ជ័យជម្នះ​នេះ​ទៀត​សោត ក៏​កំណត់​ឲ្យ Liverpool នឹង​ត្រូវ​តតាំង​ពាន​រង្វាន់ UEFA Super Cup ទល់​ក្រុម​អង់គ្លេស​ដូច​គ្នា​គឺ​តោ​ខៀវ Chelsea ដែល​បាន​ទម្លាក់​កាំភ្លើង​ធំ Arsenal នៅ​លទ្ធផល ៤-១ នា​វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាល​ពី​ថ្ងៃ​មុន។​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT