យោងតាមស្ថិតិចេញពី OptaJoe បានបង្ហាញយ៉ាងច្បាស់មុននេះបន្តិចថារាប់ទាំងប្រកួតចុងក្រោយនាវគ្គផ្តាច់ព្រ័ត្រ Champions League គឺមាន ៦៤ ប្រកួតសរុបហើយ សម្រាប់ខ្សែការពារ Virgil van Dijk ដែលមិនទាន់មានកីឡាករគូបដិបក្ខណាមួយអាចបណ្តើរបាល់រំលងកីឡាករសញ្ជាតិហូឡង់រូបនេះ។
ក្នុងការប្រកួតកាលពីយប់មិញ Van Dijk ក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំការប្រកួត ត្បិតរូបគេមិនមែនជាអ្នកស៊ុតបញ្ចូលទី ប៉ុន្តែផ្អែកតាមភាពដឹកនាំជាក្រុមនិងជញ្ជាំងការពារដ៏ស្អិតត្រូវបានក្រុមត្រួតពិនិត្យរបស់ UEFA សម្រេចចាត់តាំងរូបគេឈ្នះ MOTM។
កត្តាទាំងនេះហើយក៏នឹងជួយឲ្យខ្សែការពារកម្ពស់ ១,៩៣ ម៉ែត្រកាន់តែមានឱកាសប្រជែងពានរង្វាន់ Ballon d’Or ជាមួយនឹង Lionel Messi ព្រោះជាធម្មតាឲ្យតែកីឡាករដែលឈ្នះ Champions League មានភាគរយខ្ពស់ជាងបណ្តាកីឡាករក្រុមណាទាំងអស់សម្រាប់ប្រជែងពានបារាំងមួយនេះ។ ប្រភព: Opta