អ្នក​ប្រដាល់​ម៉ាប់​ៗ មិចសិកូ ​ផ្ដួល​ជើង​ខ្លាំង​អង់គ្លេស​បាន​យក​ខ្សែ​ក្រវ៉ាត់​ពិភព​លោក​

Andy Ruiz អ្នក​ប្រដាល់​មាន​សាច់​របស់​មិចសិកូ ​បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង​អង់គ្លេស Joshua ​បាន​ដោយ​ផ្ដួល​ឱ្យ​សន្លប់​ត្រឹម​ទឹក​៦​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​នៅ​អាមេរិក។​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ ​ពិតជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​មែនទែន ត្បិត​អី Ruiz ​ធាត់ ​មិន​សូវ​មាន​សាច់​ដុំ​អ្វី​នោះ​ទេ។ ជាក់​ស្ដែង គេ​គិត​ថា​កីឡាករ​មិចសិកូ​នេះ ​ប្រហែល​មិន​អាច​ស៊ូ​ជាមួយ​ជើង​ខ្លាំង​អង់គ្លេស ​ដែល​មិន​ស្គាល់​បរាជ័យ​ក្នុង​ប្រកួត​សំខាន់​ឡើយ។

ដល់​ពេល​ចាប់​ផ្ដើម​មែនទែន ​ការ​រំពឹង​ទុក​ទាំង​អស់​នោះ ខុស​ស្រឡះ​តែ​ម្ដង Ruiz ​វាយ​ច្បាស់ ​និង​ធ្ងន់ ដែល​ធ្វើ​ឱ្យ Joshua ​ត្រូវ​បាន​រាប់ ​និង​បោះ​បង់​ការ​ប្រកួត​ត្រឹម​ទឹក​៦​ប៉ុណ្ណោះ។ទទួល​បាន​ជ័យជម្នះ​កក្រើក​មេឃ​នេះ ​បាន​ធ្វើ​ឱ្យ Ruiz ​ក្លាយ​ជា​កីឡាករ​មិចសិកូ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ខ្សែ​ក្រវ៉ាត់​ទម្ងន់​ធ្ងន់​ពិភពលោក ដោយ​បំបាក់​កីឡាករ​ជើង​ខ្លាំង​អង់គ្លេស៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT