ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថាខ្លួនចង់លើកពានរង្វាន់មួយ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន មុនចូលនិវត្តពីវិស័យបាល់ទាត់។កីឡាករវ័យ៣១ឆ្នាំ បានត្រលប់ចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ ក្រោយពីបានចាកចេញជាច្រើនលើកមកនេះ។ កំពុងហ្វឹកហាត់ជាមួយក្រុមត្រៀមលេងក្នុងពានរង្វាន់ Copa America កីឡាករឆ្នើមដែលប្រកបអាជីពនៅ Barcelona បញ្ជាក់ថាខ្លួនមានបំណងមួយមុនចូលនិវត្ត។
ក្ដីស្រមៃមួយនោះ គឺបានលើកពានរង្វាន់ណាមួយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ខណៈដែលខ្លួនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រច្រើនលើកមកហើយ ប៉ុន្តែមិនអាចឈ្នះពាននៅឡើយទេ។ពានរង្វាន់ Copa America នៅឆ្នាំនេះ នឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៩ខាងមុខនេះ នៅប្រទេសប្រេស៊ីល៕
ប្រភព៖ Foxsportsasia


