អតីត​កីឡាករ Arsenal ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ​បើក​លឿន​ហួស​កម្រិត​

Jose Antonio Reyes ​អតីត​កីឡាករ Arsenal ​ដែល​មាន​បទ​ពិសោធ​ច្រើន​រាប់​មិន​​អស់​នោះ បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​បើក​ហួស​ល្បឿន​កំណត់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។បុរស​វ័យ​៣៥​ឆ្នាំ​នេះ​បាន​ស្លាប់ ជាមួយ​បង​ប្អូន​ជីដូន​មួយ​របស់​គេ ​ខណៈ​ដែល​មាន​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ក្នុង​ឡាន​នេះ​ដែរ​នោះ ​រង​របួស​ធ្ងន់​ធ្ងរ។ ហេតុការ​នេះ​កើត​ឡើង​នៅ​ប្រទេស​អេស្ប៉ាញ ស្រុក​កំណើត​របស់ Jose ​តែ​ម្ដង។ អតីត​កីឡាករ​ជួយ​ក្រុម Arsenal ​លើក​ពាន Premier League ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ក្រោយ​ពី​ហ្វឹកហាត់​ជាមួយ​ក្រុម Extremadura ​រួច​។

ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​អតីត​កីឡាករ​អេស្ប៉ាញ​រូប​នេះ ​បាន​ឡាន​ម៉ាក Mercedes Brabus S550V ​ដោយ​ជាន់​១២០ Mile ​ក្នុង​១​ម៉ោង (១៩៣​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង) លើស​ល្បឿន​កំណត់​លើ​ផ្លូវ​នេះ​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ឯ​ណោះ។ ឡាន​របស់​គេ​ឆេះ​ខ្ចិច​តែ​ម្ដង ​ក្រោយ​ពី​ក្រឡាប់​ជា​ច្រើន​ត្រលប់​ធ្លាក់​ចេញ​ពី​ផ្លូវ៕

ប្រភព៖ DailyMail

  • អតីត​កីឡាករ Arsenal ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ ​បើក​លឿន​ហួស​កម្រិត​