អ្នក​គាំទ្រ ​មិន​អស់​ចិត្ត​រឿង​ឱ្យ​​បាល់​ប៉ះ​ដៃ​របស់ Sissoko ​

មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ចម្ងល់​ថា​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ប៉េណាល់ទី​យ៉ាង​មិច ខណៈដែល​បាល់​ប៉ះ​ដៃ Moussa Sissoko ​នោះ ​ជា​បាល់​ប៉ះ​ទ្រូង​មុន​ទៅ​ប៉ះ​ដៃ​ដោយ​អចេតនា​ប៉ុណ្ណោះ។ក្រុម Liverpool ​បាន​នាំ​មុខ​ក្រុម Spurs ​នៅ​ត្រឹម​នាទី​ទី ២​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ​១​គ្រាប់​របស់ Salah ​ធ្វើ​បាន​សម្រេច ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ ​បន្ទាប់​ពី Mane ​ទាត់​ទៅ​បុក​ទ្រូង Sissoko ​ដែល​មើល​ទៅ​ត្រូវ​ខ្លៀក​របស់​គេ​តែ​ម្ដង។ត្រង់​នេះ​លោក​អាជ្ញាកណ្ដាល​បាន​សម្រេច​ថា​ជា​បាល់​ប៉ះ​ដៃ ទើប​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ។១​គ្រាប់​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជាច្រើន​បាន​ដាក់​ចម្ងល់​ថា​ច្បាប់​បាល់ទាត់​មាន​ការ​ប្រែប្រួល​ហើយ​មែន​ទេ ទើប​បាន​ជា​បាល់​ដូច្នេះ​អាច​ឱ្យ​ប៉េណាល់ទី​បាន​ដែរ​នោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT