ម៉ូដែល​រុស្ស៊ី ​រត់​ចូល​ទីលាន​យប់មិញ ដើម្បី​ផ្សព្វផ្សាយ​វិបសាយ​ខ្លួន​

តារា​ម៉ូដែល​រុស្ស៊ី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Kinsey Wolanski ​បាន​រត់​ចូល​ទីលាន​ប្រកួត​រវាង​ក្រុម Spurs ​និង Liverpool ​ដើម្បី​ផ្សព្វផ្សាយ​វិបសាយ​អាសអាភាស​របស់​ខ្លួន។នាង​បាន​ពាក់​អាវ​ខ្មៅ ​យ៉ាង​សិចស៊ី ដើម្បី​រត់​ចូល​ទីលាន​ប្រកួត​នេះ។ ​អាវ​នោះ​អម​ជាមួយ​ឈ្មោះ​វិបសាយ​របស់​ខ្លួន ​ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​នាង​ចង់​បង្ហាញ​ការ​ចាប់​អារម្មណ៍​មក​លើ​វិបសាយ​មួយ​នេះ។ អាជ្ញាកណ្ដាល​បាន​ផ្អាក​ការ​ប្រកួត​សិន​ដែរ អំឡុង​ពេល​ស្រី​ស្អាត​រូប​នេះ​រត់​ចូល​ទីលាន ​ដើម្បី​ឱ្យ​សន្តិសុខ​ចាប់​ចេញ​វិញ។និយាយ​ពី​ការ​ប្រកួត​ធំ​នេះ​វិញ ក្រុម Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-០។ វា​ជា​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​លើក​ទី​៦​ហើយ​សម្រាប់​ក្រុម​ហង្ស​ក្រហម៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT