អស្ចារ្យ! ​Klopp ​បំបែក​កំណត់ត្រា​អាក្រក់​ខ្លួន ​លើក​ពាន Champions League ​ហើយ​

ក្រុម Liverpool ​បាន​លើក​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ​២-០ ​នា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​។ហង្ស​ក្រហម ​រក​បាន​១​គ្រាប់​តាំង​ពី​នាទី​២ ​បើក​ការ​ប្រកួត​មក​ម្ល៉េះ ដោយ​ Salah ​ជា​អ្នក​ធ្វើ​បាន​សម្រេច។ ខណៈ​ដែល​១​គ្រាប់​ទៀត គឺ Origi ​ធ្វើ​បាន​នៅ​ចុង​ម៉ោង​ទៅ​ហើយ។ ស្ថិតិ​នៃ​ការ​គ្រប់​គ្រង​បាល់​វិញ ​ក្រុម​ទាំង​ពីរ​នេះ​មាន​ឱកាស​ទៅ​មក ប៉ុន្តែ​ក្រុម Spurs ​ហាក់​មិន​មាន​សំណាង​ក្នុង​ការ​ទាត់​ឱ្យ​ផុត​ដៃ​របស់​អ្នក​ចាំ​ទី Alisson ​ឡើយ។សម្រាប់​ពាន​រង្វាន់ Champions League ​នេះ​ដែរ គឺ​ជា​ការ​ឈ្នះ​លើក​ទី​៦​ហើយ​សម្រាប់​ក្រុម Liverpool ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​នេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT