ក្លិបបាល់ទាត់ Liverpool នឹងទទួលបានប្រាក់ 74.35 លានអឺរ៉ូ ខណៈមាន់ខ្នាយមាស Tottenham Hotspur មានឪកាសក្រសោប 73.45 លានអឺរ៉ូ ករណីឈ្នះពាន UEFA Champions League នាម៉ោង ២:០០យប់នេះ នៅកីឡដ្ឋាន Estadio Metropolitano ប្រទេសអេស្ប៉ាញ។
តោះ!ឥឡូវមកមើលចំណុលក្រុមទាំង២ ជាមួយ CTS-Sports:
- មានឈ្មោះលេងវគ្គចែកពូល: 25 លានអឺរ៉ូ
- លទ្ធផលវគ្គចែកពូល: ឈ្នះ 2.7 លានអឺរ៉ូ, ស្មើ 90 ម៉ឺនអឺរ៉ូ
- ឡើងវគ្គ១៦ក្រុមចុងក្រោយ: 5 លានអឺរ៉ូ
- ឡើងវគ្គ៨ក្រុមចុងក្រោយ: 5 លានអឺរ៉ូ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ: 12 លានអឺរ៉ូ
- ឡើងវគ្គផ្តាច់ព្រ័ត្រ: 15 លានអឺរ៉ូ
- ឈ្នះវគ្គផ្តាច់ព្រ័ត្រ: 4 លានអឺរ៉ូ
តួរលេខនេះ មិនគិតទាំងប្រាក់រង្វាន់ដែលបានទៅលេងពាន Uefa Super Cup ដោយនឹងទទួលបាន 3.5លានអឺរ៉ូទៀតផងដែរ។
ពត៌មានពាក់ព័ន្ធការប្រកួត: ១៣ប្រកួត គិតតាំងពីឆ្នាំ ២០១៣ គឺ Liverpool ឈ្នះរហូតដល់ទៅ ៩ដង និងស្មើ ៤ដង។ Liverpool ធ្លាប់ឈ្នះពានលំដាប់កំពូលរបស់អឺរ៉ុបមួយនេះ៥ដងរួចមកហើយ ចុងក្រោយនៅឆ្នាំ២០០៥។ ឆ្នាំបន្ទាប់មកពួកគេបានឡើងផ្ដាច់ព្រ័ត្រ២ដង តែសំណាងមិនល្អបរាជ័យទាំងអស់ក្នុងនោះចាញ់ AC Milan ឆ្នាំ២០០៧ និង Real Madrid ឆ្នាំមុន។ ផ្ទុយគ្នា នេះជាលើកដំបូងបង្អស់ហើយដែល Spurs បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ UCL។ ពួកគេខកខានឈ្នះពានគិតគ្រប់កម្មវិធី១១ឆ្នាំហើយ។ លើកពានចុងក្រោយគឺ League Cup ឆ្នាំ២០០៨។
ទស្សទាយជម្រើស១១នាក់ដំបូង
TOTTENHAM: Lloris; Trippier, Alderweireld, Vertonghen, Rose; Winks, Sissoko; Eriksen, Alli, Son, Kane
LIVERPOOL: Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Wijnaldum; Salah, Firmino, Mané
មើលពត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រកួតយប់នេះ៖
UCL វគ្គផ្តាច់ព្រ័ត្រមកដល់ហើយរាត្រីនេះ! ឆែកតិចមើល 2MBET គេមាន Promotion អីខ្លះ?
Pochettino៖ ដាស់តឿនកីឡាករ ឱ្យតែប្រឹងប្រែង នឹងបានលទ្ធផលមិនខាន
Salah ចង់ឱ្យ Kane បានលេងនៅយប់នេះ