Hazard ​បង្ហោះ​កាន់​អាវ Real Madrid ​នៅ​អេស្ប៉ាញ​

ខ្សែ​បម្រើ​ Eden Hazard ​បាន​ទៅ​ដល់​អេស្ប៉ាញ​ហើយ ​ក្នុង​ដំណើរ​វិស្សមកាល​របស់​ខ្លួន ហើយ​គេ​ក៏​សង្កេត​ឃើញ​ថា​មាន​អ្នក​គាំទ្រ Real Madrid ​ច្រើន​នាក់​សប្បាយ​ចិត្ត​ផង​ដែរ។

ក្នុង​ឱកាស​នោះ​ដែរ ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​យក​អាវ​កូន​ប្រុស​របស់​ខ្លួន ​ដើម្បី​ឱ្យ​ទៅ Hazard ​ក្នុង​ន័យ​ស្វាគមន៍​កីឡាករ​បែលហ្សិក​រូប​នេះ​មក​កាន់​ទឹក​ដី​អេស្ប៉ាញ។ យ៉ាងណាមិញ ​រូបគេ​បាន​ប្រកាស​លា​អ្នក​គាំទ្រ​តោ​ខៀវ Chelsea ​រួច​ហើយ ​នៅ​ឡើយ​តែ​ក្លឹប​និង​ក្លឹប ​ចរចា​តម្លៃ​ខ្លួន​គ្នា​ប៉ុណ្ណោះ។

​បើ​តាម​កាសែត Marca ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ​កំពុង​ចរចា​តម្លៃ​ខ្លួន​ជាមួយ​ក្រុម Chelsea ហើយ​គេ​រំពឹង​ថា​នឹង​ត្រូវ​រ៉ូវ​គ្នា​ឆាប់​ៗ​នេះ។ ការ​ប្រកាស​ជា​ផ្លូវការ​និង​ពិធី​បង្ហាញ​ខ្លួន​កីឡាករ អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT