Pochettino៖ ​ដាស់​តឿន​កីឡាករ ​ឱ្យ​តែ​ប្រឹងប្រែង ​នឹង​បាន​លទ្ធផល​មិន​ខាន​

​មុន​ការ​ប្រកួត​ទល់​ក្រុម Liverpool ​ឈាន​ចូល​មក​ដល់​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​ដាស់​តឿន​កូន​ក្រុម ​និង​ចង់​ឱ្យ​ពួកគេ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់។

អ្នក​ចាត់ការ​ក្រុម​អាហ្សង់ទីន​ខាង​លើ​ដឹង​ច្បាស់​ថា​ក្រុម​កីឡាករ​របស់​លោក​ប្រឹង​ប្រែង​ហ្វឹកហាត់ ​និង​លេង​សហការ​គ្នា​ជា​ក្រុម​ខ្លាំង​ណាស់ ទម្រាំ​បាន​មក​ដល់​វគ្គ​នេះ។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​កាន់​តែ​ស្វិតស្វាញ​ខ្លាំង​ថែម​ទៀត ​ត្បិត​អី Liverpool ​មាន​ប្រវត្តិ​ខ្លាំង ​ហើយ​បទ​ពិសោធ​ពាន​រង្វាន់​នេះ​ក៏​ច្រើន​ថែម​ទៀត។

យ៉ាងណាមិញ ​លោក Pochettino ចង់​ឃើញ​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កីឡាករ​ខ្លួន។ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក​បាន​ដាស់​តឿន​ទៅ​កូន​ក្រុម​ថា ​ការ​ខិតខំ​ប្រឹងប្រែង ​តែងតែ​ទទួល​បាន​ផល​ជា​និច្ច។ ហើយ​រាត្រី​នេះ ​គឺ​ជា​ផល​សម្រេច​មួយ​សម្រាប់​ក្រុម ​ត្រូវ​តែ​យក​ពាន​រង្វាន់ UEFA Champions League ​នេះ​ឱ្យ​បាន ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ក្រុម Spurs ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT