Salah ​ចង់​ឱ្យ Kane ​​បាន​លេង​នៅ​យប់​នេះ​

ខ្សែ​ប្រយុទ្ធ Mohamed Salah ​ចង់​ឃើញ​ក្រុម Spurs ​មាន Harry Kane ​ចូល​លេង​នៅ​រាត្រី​នេះ ​ព្រោះ​ការ​ប្រកួត​ធំ​ដូច្នេះ​មាន​កីឡាករ​ល្អ​ៗ​ចូល​លេង​ច្រើន​ទើប​អស្ចារ្យ។

ការ​ប្រកួត​ពាន​រង្វាន់​ UEFA Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Liverpool ​និង Spurs ​នឹង​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ​ហើយ ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។ ​នេះ​ជា​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​សម្រាប់​ក្រុម Spurs ​នា​ពាន​រង្វាន់​ធំ​បំផុត​របស់​អឺរ៉ុប​នេះ ខណៈ​ដែល​ក្រុម Liverpool ​វិញ ​បាន​ឡើង​ដល់​វគ្គ​នេះ​២​ឆ្នាំ​ជាប់​គ្នា​ហើយ។ ដោយ​ឆ្នាំ​មុន ពួកគេ​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ​ហើយ​ឆ្នាំ​នេះ​វិញ ​នឹង​តតាំង​ជាមួយ​ក្រុម Spurs ​វិញ​ម្ដង។

Salah ​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ក្រុម​ហង្ស​ក្រហម បាន​និយាយ​មុន​ការ​ប្រកួត​នេះ​ថា​លោក ​ចង់​ឃើញ​ក្រុម Spurs ​ដាក់​កីឡាករ​ពេញ​ជើង​តែ​ម្ដង។ ជា​ពិសេស​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Harry Kane ​ដែល​កំពុង​ព្យាបាល​របួស។ ការ​ប្រកួត​សំខាន់​ដូច្នេះ ​មាន​កីឡាករ​កំពូល​ៗ​បាន​ចូល​លេង​ទៀត រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា​មិន​ខាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT